កំណាព្យខ្មែរ

កំណាព្យ ភូមិខ្ញុំ

រៀបរៀងដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍, Minnesota, USA

កើយដៃនឹក រលឹកភូមិខ្មែរ ដីចំការស្រែជីវភាពសប្បាយ
ដងស្ទឹងបឹងបួរ អូរប្រឡាយ ដើមឈើត្រសាយមានផ្លែមានផ្កា។
នៅក្នុងភូមិមាន ចេកក្រូចស្វាយ កន្ទួតព្រីងបាយ ល្មុតដូងសេដា
ខ្នុរទៀបម្កាក់ ម៉ាក់ប្រេងស្លា ហុចផលផ្លែផ្កា គ្រប់ៗរដូវ ។
មាន់ញីខ្តតឡើង ទំលាក់ពង ហ្វូងជ្រូកអឺងកង ទន្ទឹងចាំផ្លូវ
កន្ទក់បុកលាយដើមចេកឆៅ ជ្រូកពួយអស់ទៅឆាប់ធាត់ធំ ។
ទាយំកាបក្រាប ក្បែរក្រោលគោ ក្របីសេះហ៊ោ ឆ្កែព្រុះឆ្មាយំ
ក្អែកបូលខ្វកៗ មាន់រងាវជុំ សៀងចង្រិតយំកំដរភូមិស្ងាត់ ។
ម៉ែៗដាំបាយ ពុកទៅចំការ យាយពិសារស្លាតាៗទៅវត្ត
ក្មេងៗទៅរៀន អ៊ំវិញទាញព្រ័ត មីងពូវិញរត់ធ្វើស្រែចំការ ។
ជីវិតភូមិ សុខសន្តិភាព ទោះក្រខ្សត់ទាប គ្មានទ្រព្យនឹងគេ
ជីវភាពសុខសាន្តអ្វីម្លេះទេ ភូមិស្រុកដីម៉ែ ខ្មែរអើយថែផង ៕

 

 

 

2 Comments »

  1. 1
    khmerson Says:

    អន្លង់អន្លោចមែន។ អាមួយនេះខ្ញុំក៏មានមួយដែរ គឺ អាល័យអាឡោះ
    សូមចូលទៅកាន់ប្លក់របស់ខ្ញុំ
    http://khmerson.wordpress.com


RSS Feed for this entry